រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់កងកម្លាំងដែលឈរជើងតាមគោលដៅព្រំប្រទល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលចុះអនុវត្តតាមសេចក្តីសម្រេចលេខ ៤៤ សសរ របស់រដ្ឋាភិបាល

  • 417
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កងកម្លាំងដែលឈរជើងតាមគោលដៅព្រំប្រទល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលចុះអនុវត្តតាមសេចក្តីសម្រេចលេខ ៤៤ សសរ របស់រដ្ឋាភិបាល ក្នុងការបិទការធ្វើដំណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ដើម្បីបញ្ជាសការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ចំនួន ០៧ គោលដៅ និងកងកម្លាំងដែលប្រចាំការតាមគោលដៅមណ្ឌលចត្តាឡីស័ក ចំនួន ០៤ មណ្ឌល។

គ្រឿងឧបភោគបរិភោគដែលលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនរួមមាន៖ ទឹកសុទ្ធ ចំនួន ៥៥កេះ មី ចំនួន ៥៥កេះ ត្រីខ ចំនួន ៥៥កេះ ទឹកក្រូច ចំនួន ៥១កេះ និងម៉ាស់ ចំនួន ៥៥ប្រអប់ ៕

អត្ថបទទាក់ទង