រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ព្រះចៅអធិការវត្ត វារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាដល់កងកម្លាំងប្រចាំការគោលដៅស្ពានព្រៃជ្រៅ នៅស្រុកទឹកផុស

  • 384
  • ដោយ taravong

កំពង់ឆ្នាំង៖ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅ ក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់មិនឱ្យមានការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឱ្យមានប្រសិទ្ធភាពខ្ពស់នោះ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់ សម្ដចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត វារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ បាននិមន្តនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់កងកម្លាំងប្រចាំការគោលដៅស្ពានព្រៃជ្រៅ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

គ្រឿងឧបភោគ បរិភោគដែលបាននាំយកទៅជូនដល់កងកម្លាំងរួមមាន៖ អង្ករ ៥០គីឡូក្រាម មីកំប៉ុង១កេះធំ មីម៉ាម៉ា២កេះ ទឹកក្រូច១កេះ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ព្រមទាំងថវិកាចំនួន ៥០០ ០០០រៀល។

គូសបញ្ជាក់ជូនផងដែរថាៈ សេចក្តីសម្រេច នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន នេះគឺមានរយៈពេល ១៤ថ្ងៃ គិតចាប់ថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត ៕

អត្ថបទទាក់ទង