រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ទឹកហូត ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ

  • 448
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃ១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម សោម សុផាត ឯកឧត្ដម អ៊ុន សំអុល ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ទឹកហូត ស្ថិតនៅឃុំទឹកហូត ស្រុករលាប្អៀរ។

ក្នុងនោះក៏មានការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សា និងលោក យង់ សៅវុឌ្ឍី អភិបាលស្រុក ក្រុមការងារមន្ទីរ ព្រមទាំងក្រុមការងារស្រុកផងដែរ។ ក្នុងឱកាសនោះ ក្រុមការងារ បានប្រគល់សម្ភារ របស់ឯកឧត្ដម បណ្ឌិតសភាចារ្យ ជូនដល់ក្រុមគ្រូពេទ្យសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក រួមមាន៖ អង្ករ ៤០បាវ ស្នើនឹង ២តោន, ត្រីខកំប៉ុង ២កេះ (២០០កំប៉ុង), ទឹកត្រី ៣០យួរ(១៨០ដប), ទឹកសុីអុីវ ៣០យួរ(១៨០ដប), អាល់កុល ៥កាន(១៥០លីត្រ), ទឹកសុទ្ធ ៥០កេះ(៧០០ដប), ម៉ាស ៥០ប្រអប់(២៥០០ម៉ាស), សាប៊ូ កញ្ចប់ ១៥កេះ(១០៨០កញ្ចប់), ជួលរថយន្តបឹស២៥កៅអី ២៤ម៉ោងថ្លៃ៥០$(រយៈពេល១០ថ្ងៃ ចាប់េពីថ្ងៃទី១២នេះ ) ដើម្បីបម្រើការដឹកពលករ និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័ក ៕

អត្ថបទទាក់ទង