រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម​បណ្ឌិត​សភាចារ្យ​អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង​ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី

  • 567
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងជួសមុខ​​ឲ្យ​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង និងបុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី សូមសមប្រកប ដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បី​រួម​ចំណែក ដឹកនាំ មាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប ដោយ កតញ្ញូ​តាធម៌យ៉ាងជ្រាលជ្រៅបំផុត គោរព ជូន ចំពោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ រដ្ឋមន្ត្រី​ ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំ ង ចិត្ត លះបង់ គ្រប់បែបយ៉ាងបម្រើឧត្តម​ប្រយោជន៍ជាតិ ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំ ង ចិត្ត លះបង់ គ្រប់បែបយ៉ាងបម្រើឧត្តម ប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងជួយ ដល់ប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ក្នុងការអភិវឌ្ឍសមិទ្ធផលលើគ្រប់វិស័យ និង លើកកម្ពស់ជីវភាពរស់នៅបានរីកចម្រើនដ៏ត្រចះត្រចង់ ៕

អត្ថបទទាក់ទង