រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតគោរពជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងលោកជំទាវ​ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី

  • 801
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងជួសមុខ​​ឲ្យ​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា សម្តេចក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​​ និងលោកជំទាវ​ បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី ជា ទីស្រឡាញ់របស់ សម្ដេច សូមសមប្រកប ដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បី​រួម​ចំណែក ដឹកនាំ មាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប ដោយ កតញ្ញូ​តាធម៌យ៉ាងជ្រាលជ្រៅបំផុត គោរព ជូន ចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ គ្រប់បែបយ៉ាងបម្រើឧត្តម​ប្រយោជន៍ជាតិ មាតុភូមិ ប្រកប​ដោយជោគជ័យក្នុងការ​រក្សា​សន្ដិសុខ ស្ថិរភាព​ជាតិ និង​ក្នុងការ​អនុវត្ត​កម្មវិធីនយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណរបស់​រាជរដ្ឋាភិបាល​ដើម្បី​សន្ដិភាព​ ស្ថិរភាព ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និង​សម្បូណ៌រុង​រឿង​ដ៏ត្រចះត្រចង់ ៕

អត្ថបទទាក់ទង