រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតគោរពជូនពរសម្តេចចៅហ្វាវាំង​ វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល និងលោកជំទាវឧកញ៉ា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • 431
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ យើងខ្ញុំ​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេរបួង​សួង​ដល់​គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូម​​ជួយប្រោសប្រ​សិទ្ធពរជ័យ និង​តាម​បីបាច់​ថែរក្សា សម្ដេចចៅហ្វាវាំង និង លោកជំទាវឧកញ៉ា បុត្រាបុត្រី ព្រមទាំងចៅប្រុស ចៅស្រី ​ជា​ទីស្រឡាញ់​របស់ ​សម្ដេច សូម​សម​ប្រកប​ដោយ​សុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួល​បានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប​ដោយ​កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត​គោរព​ជូន​ចំពោះ សម្ដេចចៅហ្វាវាំង ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់គ្រប់បែបយ៉ាងបម្រើឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ក្នុងការអភិវឌ្ឍសមិទ្ធផលលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅបានរីកចម្រើនដ៏ត្រចះត្រចង់ ៕

អត្ថបទទាក់ទង