រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ បានចុះត្រួតពិនិត្យ និងប្រគល់ទឹកបរិសុទ្ធជូនតាមបណ្តាគោលដៅសំខាន់ៗ របស់ក្រុងកំពង់ឆ្នាំង ដែលឈរជើងការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • 436
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាតំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងប្រគល់ទឹកបរិសុទ្ធជូនតាមបណ្តាគោលដៅសំខាន់ៗ របស់ក្រុងកំពង់ឆ្នាំង ដែលឈរជើងការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ បានណែនាំដល់កម្លាំងឈរជើងសូមឱ្យមានការយកចិត្តទុកដាក់នូវអនាម័យ និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសគោរពអនុវត្តឱ្យបាននូវវិធានគឺ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង