រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ នាំយកអំណោយរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនបងប្អូនកំពុងធ្វើចត្តាឡីស័ក

  • 324
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារស្រុក ដឹកនាំដោយលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ នាំយកអំណោយរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនបងប្អូនកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័ក សាលាឋមសិក្សា និងវិទ្យាល័យហ៊ុនសែនក្រាំងស្រម៉ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីលោក ឈួន ចាន់ណា អភិបាលរងស្រុក មន្ត្រីរដ្ឋបាលស្រុក កងកម្លាំងទាំង៣ និងលោកគ្រូ អ្នកគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក។ អំណោយដែលបាននាំយកទៅប្រគល់ជូនបងប្អូនកំពុងធ្វើចត្តាឡីស័កក្នុងម្នាក់ៗទទួលបានៈ ឃិត១ សម្ភារ រួមមាន÷ ម៉ុង កន្ទេល ភួយ ខ្នើយ សរ៉ុង និងក្រម៉ា សម្រាប់បងប្អូនប្រើប្រាសដែលកំពុងសម្រាក់ក្នុងកំឡុងធ្វើចត្តាឡីស័ក ៕

អត្ថបទទាក់ទង