រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឈរជើងនៅតាមបណ្តាគោលដៅ ព្រំប្រទល់ឆ្លងខេត្តមួយទៅខេត្តមួយក្នុងការអនុវត្តតាមសេចក្តីសម្រេចលេខ៤៤ សសរ របស់រាជរដ្ឋាភិបាល

  • 508
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឈរជើងនៅតាមបណ្តាគោលដៅ ព្រំប្រទល់ឆ្លងខេត្តមួយទៅខេត្តមួយដោយធ្វើការត្រួតពិនិត្យនូវ យានយន្តដឹកទំនិញគ្រប់ប្រភេទ និងការចរាចរណ៍ ចេញ-ចូល ឆ្លងព្រំប្រទល់ បង្ការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសការលួចបង្កប់មនុស្ស នៅក្នុងរថយន្ត ដើម្បីបម្លាស់ទី ទៅកាន់ខេត្តនានាដោយអនុវត្តតាមសេចក្តីសម្រេចលេខ៤៤ សសរ របស់ រាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងការត្រួតពិនិត្យចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ខេត្តនានាក្នុងភូមិសាស្ត្រ។

នៅតាមគោលដៅនីមួយៗកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានត្រួតពិនិត្យចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយទៀត និងក្នុងភូមិសាស្ត្រផ្សេងៗ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល និងតាមប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ ៕

អត្ថបទទាក់ទង