រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងលើកទី២ នៅមណ្ឌលចាក់វ៉ាក់សាំងលង្វែក

  • 458
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងលើកទី២ នៅមណ្ឌលចាក់វ៉ាក់សាំងលង្វែក។ ក្នុងឱកាសនោះលោកក៏បានសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់លើការងារផ្តល់វ៉ាក់សាំងនេះ។

បន្ទាប់មកលោកក៏បន្តចុះសួរសុខទុក្ខ និងត្រួតពិនិត្យក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនក្រាំងស្រម៉ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ផងដែរ ៕

អត្ថបទទាក់ទង