រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង

  • 346
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បាននាំយកអំណោយឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ FUTO ចំនួន ១០កេស, ទឹកផ្លែឈើ Freshy ចំនួន ០៥ កេស, ទឹកដោះគោជូ Freshy ចំនួន ០៥ កេស, មីកំប៉ុងចំនួន ០៦ឡូ (៧២ កំប៉ុង), ម៉ាស់ ចំនួន ១០ ប្រអប់ និងអាល់កុលចំនួន ១០ លីត្រ ៕

អត្ថបទទាក់ទង