រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងលើកទី២ នៅមណ្ឌលចាក់វ៉ាក់សាំងក្រាំងល្វា ស្ថិតក្នុងឃុំក្រាំងល្វា

  • 261
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងលើកទី២ នៅមណ្ឌលចាក់វ៉ាក់សាំងក្រាំងល្វា ស្ថិតក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោកអភិបាលស្រុក និងក្រុមការងារ បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ១០កេស ទឹកផ្លែឈឺ ៥កេស និងម៉ាស់១០ប្រអប់ ជូនដល់ក្រុមគ្រូពេទ្យផងដែរ។

លោក អភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់លើការងារផ្តល់វ៉ាក់សាំងនេះ ៕

អត្ថបទទាក់ទង