រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួម កិច្ច ប្រជុំ ស្ដីពី ការដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥

  • 288
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១១កេីត ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវ នឹង ថ្ងៃ ទី២២ ខែ មេសា ឆ្នាំ ២០២១ នេះ ឯកឧត្ដម ហេង ពិទូ និងលោក ជំទាវ ប៊ន សុភី អភិបាល រង ខេត្ត កំពង់ឆ្នាំង អញ្ជើញចូលរួម កិច្ច ប្រជុំ ស្ដីពី ការដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ តាមរយៈ ប្រព័ន្ធ អេឡិចត្រូនិក ដោយប្រេីប្រាស់កម្មវិធី Zoom ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង(FMIS)។ មានការចូលរួមពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានអង្គភាពលទ្ធកម្ម។

នៅក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង (FMIS) ស្ដីពីទិដ្ឋភាពទូទៅរបស់គម្រោង និងលក្ខខណ្ឌតម្រូវការសម្រាប់ការអនុវត្តគម្រោង (FMIS)។ កម្រងសំនួរសិក្សាស្វែងយល់លើនីតិវិធីអនុវត្តការងារបច្ចុប្បន្ននិងលក្ខខណ្ឌតម្រូវការរបស់រដ្ឋបាលរាជធានី-ខេត្ត សម្រាប់ការដាក់ប្រើប្រាស់ប្រព័ន្ធ ៕

អត្ថបទទាក់ទង