កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៏ត្រី អៀរ ប៊ុនធឿន ស្នងការរងជាតំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាននាំយកសម្ភារផ្ទាល់របស់លោកឧត្តមសេនីយ៏ទោស្នងការមកឧបត្ថម្ភជូនកងកំលាំងឈរជើងចំនួន០៥គោលដៅ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៏ត្រី ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុកពីថ្នាក់ដឹកនាំដល់កងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលកំពុងឈរជើងត្រួតពិនិត្យចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ក្នុងឃុំជ្រៃបាក់។ លោកក៏បានសំណូមពរដល់កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង៣កុំ។
សម្ភារៈដែលលោកឧត្តមសេនីយ៏ត្រី អៀរ ប៊ុនធឿន នាំយកទៅជូនតាមគោលដៅនីមួយៗរួមមាន៖ មីចំនួន ១កេះ ត្រីខចំនួន២០កំប៉ុង និងទឹកបរិសុទ្ធចំនួន ២កេះ ក្នុងមួយគោលដៅ ៕