រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធាន ក្រុម ប្រឹក្សា ខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និង បាន នាំ យក អំណោយផ្តល់ជូនប្រជាពលរដ្ឋ កំពុង ធ្វើ ចត្តាឡីស័ក នៅ វិទ្យាល័យ ប្រពៃគិរី

  • 334
  • ដោយ taravong

ស្រុកជលគិរី៖ នៅ ព្រឹកថ្ងៃ ទី ២៣ ខែមេសា ឆ្នាំ ២០២១ នេះ ឯកឧត្ដម ឡុង ឈុន ឡៃ ប្រធាន ក្រុម ប្រឹក្សា ខេត្ត កំពង់ឆ្នាំង រួមដំណើដោយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និង បាន នាំ យក អំណោយផ្តល់ជូនប្រជាពលរដ្ឋ កំពុង ធ្វើ ចត្តាឡីស័ក នៅ វិទ្យាល័យ ប្រពៃគិរី ក្នុងស្រុកជលគិរី។ ដោយមានការចូលរួពីលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី។

ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អំណោយ ដែលបានផ្តល់ជូនមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ប្រពៃគិរី រួមមាន ៖ ទឹកសុទ្ធ វីតាល់ ១០ កេស, ទឹកផ្លែឈើ ៥ កេស , មីកំប៉ុង ១ កេស ធំ, ទឹកដោះ គោ ជូ ៥ ប្រអប់, ម៉ាស់ ១២ ប្រអប់ និងអាកុល ១៥ លីត្រ ៕

អត្ថបទទាក់ទង