រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំតាមប្រព័ន្ធ Zoomស្តីពីការត្រៀមទទួលអំណោយពីសប្បុរសជន អបអសាទរទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ខួបលើកទី១៥៨

  • 259
  • ដោយ taravong

កំពង់ឆ្នាំងៈនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធ Zoom ស្ដីពី ការត្រៀមទទួលអំណោយ ពីសប្បុរសជន អបអសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ខួបលើកទី ១៥៨ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម សៀង គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មាធិការសាខា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ ៕

អត្ថបទទាក់ទង