រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឈរជើងនៅតាមបណ្តាគោលដៅ ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់និងការត្រួតពិនិត្យចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ខេត្តនានាក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

  • 283
  • ដោយ taravong

កំពង់ឆ្នាំង៖ កាលពីថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឈរជើងនៅតាមបណ្តាគោលដៅ ព្រំប្រទល់ឆ្លងខេត្តមួយទៅខេត្តមួយដោយធ្វើការត្រួតពិនិត្យនូវ យានយន្តដឹកទំនិញគ្រប់ប្រភេទ និងការចរាចរណ៍ ចេញ-ចូល ឆ្លងព្រំប្រទល់ បង្ការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសការលួចបង្កប់មនុស្ស នៅក្នុងរថយន្ត ដើម្បីបម្លាស់ទី ទៅកាន់ខេត្តនានាដោយអនុវត្តតាមសេចក្តីសម្រេចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងការត្រួតពិនិត្យចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ខេត្តនានាក្នុងភូមិសាស្ត្រ។

នៅតាមគោលដៅនីមួយៗកម្លាំងបានត្រួតពិនិត្យការចេញចូលយ៉ាងតឹងរឹង។ ក្នុងនោះក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង