រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

យុទ្ធនាការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ដូសទី២ ជូនដល់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង

  • 320
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១នេះ មណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង១៣ក្នុងខេត្ត បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង sinovac ដូសទី២ ជូនដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា(សអក) ខេត្តកំពង់ឆ្នាំង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ និងក្រុមការងារ ក៏ដូចជាបងប្អូនសមាជិក ស.អ.ក តាមមណ្ឌល និងទីតាំងចាក់ វ៉ាក់សាំងមួយចំនួន ហើយសូមផ្តាំផ្ញើរពីសម្ដេចហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដល់ បងប្អូន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវចេះថែរក្សាសុខភាពខ្លួនយើង ក៏ដូចជាក្រុមគ្រួសារយើង ដោយអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដើម្បីជៀសឱ្យផុតពីជម្ងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តម បានឧបត្ថម្ភនូវទឹកបរិសុទ្ធ អរុណា ក្នុងមួយមណ្ឌល ឬ មួយទីតាំង ទទួល បានចំនួន ២០ កេស ក្នុងនោះរួមមាន៖ មណ្ឌលសុខភាព អភិវឌ្ឍន៍ ស្រុកទឹកផុស, មណ្ឌលសុខភាព ជ្រៃបាក់ ស្រុករលាប្អៀរ, មន្ទីរពេទ្យកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង