រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ព្រះវិសាលសត្ថា កង យ៉ុន ផ្តល់គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច

  • 293
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុកកំពង់ត្រឡាច និងសហការី ព្រមទាំងសប្បុរសជន បាននាំយក គ្រឿងឧបភោគ បរិភោគ និងថវិកា ចំនួន ៥០០,០០០រៀល ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច តាមរយៈលោក អាំ សុគន្ធ ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយហានិភ័យផ្សេងៗ។

ក្នុងឱកាសនោះដែរលោក អាំ សុគន្ធ បានថ្លែងអំណរអរព្រះគុណដល់ព្រះគ្រូ សត្ថា កង យ៉ុន និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានជួយឧបត្ថម្ភដល់ការងារមនុស្សធម៌។ លោកក៏បានធ្វើការអំពាវនាវដល់ព្រះអង្គ សូមចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។

សម្ភារដែលព្រះវិសាលសត្ថា កង យ៉ុន ផ្តល់ជូនរួមមាន៖ ១.អង្ករ ២៥០kg, ២.មី ១០កេះ, ៣.ទឹកបរិសុទ្ធ ៥កេះ និង២០យួរ, ៤.ឃីត ៧កញ្ចប់ និងថវិកា ចំនួន ៥០០,០០០រៀល ៕

អត្ថបទទាក់ទង