រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ភារជាគ្រឿងឧបភោគ បរិភោគ និងថវិកា ត្រូវបាននាំយកទៅជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

  • 339
  • ដោយ taravong

កំពង់ត្រឡាច៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ លោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច បានទទួលសម្ភារ និងថវិកាពីព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុកកំពង់ត្រឡាច និងពីសប្បុរសជន ដើម្បីឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សម្ភារជាគ្រឿងឧបភោគ បរិភោគ និងថវិកាទាំងនេះគឺ ដើម្បីឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាររួមមាន៖ ១.អង្ករ ៣៥០kg ២.មី ១៦កេះ ៣.ត្រីខ ១២យួរ ៤.ទឹកបរិសុទ្ធិ ១១កេះ និង៤៦យួរ ៥.ម៉ាស់ ១០ប្រអប់ ៦.ទឹកផ្លែឈើ ៨កេះ ៧.ទឹកក្រូច ៤កេះ ៨.ឃីត ២៤កញ្ចប់ ៩.អំបិល ១០កញ្ចប់ ១០.ទឹកត្រី ៣យួរ ១១.ទឹកស៉ីអ៉ីវ ៨យួរ ១២.ថវិកាចំនួន ៩០០,០០០រៀល និងថវិកាជូនដល់ក្រុមការងារគ្រប់គ្រងមណ្ឌល ចំនួន៤០០,០០០រៀលបន្ថែមទៀត។

ជំនួសមុខឱ្យប្រជាពលរដ្ឋ និងក្នុងនាមអាជ្ញាធរស្រុក លោក អាំ សុគន្ធ បានថ្លែងអំណរអរព្រះគុណដល់ព្រះគ្រូ សត្ថា កង យ៉ុន និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងក្រុមការងារគ្រប់គ្រងមណ្ឌលចត្តាឡីស័ក។ លោកក៏បានធ្វើការអំពាវនាវដល់ព្រះអង្គ ក៏ដូចជាបងប្អូនទាំងអស់ សូមចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង