រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខ ក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលទឹកហូត ស្រុករលាប្អៀរ

  • 327
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងសហការី បានចុះសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ កងកម្លាំងការពារ ព្រមទាំងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក អ៊ូ ជួបកុសល បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យ និងកងកំលាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩។ លោកក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនេះ លោកអ៊ូ ជួបកុសល និង សហការី បានឧបត្ថម្ភនូវ ទឹកបរិសុទ្ធ ២០០យួរ និងម៉ាស់ ១០ប្រអប់ មី ៦កេស និងថវិកាចំនួន ២០០,០០០រៀល ផងដែរ ៕

អត្ថបទទាក់ទង