រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ព្រះសង្ឃអនុគណស្រុកជលគិរី និមន្តយកគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់រដ្ឋបាលស្រុកជលគិរី សម្រាប់ជួយឧបត្ថម្ភដល់ក្រុមប្រចាំការ និងប្រជាពលរដ្ឋដែលកំពុងធ្វើច័ត្តាឡីស័ក

  • 319
  • ដោយ taravong

ស្រុកជលគិរី៖ នៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ព្រះសង្ឃអនុគណស្រុកជលគិរី និមន្តយកគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភជូនដល់រដ្ឋបាលស្រុកជលគិរី សម្រាប់ជួយឧបត្ថម្ភដល់ក្រុមប្រចាំការ និងប្រជាពលរដ្ឋដែលកំពុងធ្វើច័ត្តាឡីស័ក នៅមណ្ឌលច័ត្តាឡីស័កវិទ្យាល័យប្រពៃគិរី ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានោះ លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី បានថ្លែងអំណរគុណដល់ព្រះអង្គ ដែលបានគិតគូរពីសុខទុក្ខដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកំលាំង និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កទាំងអស់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យប្រពៃគិរី។ ក្នុងឱកាសនោះព្រះសង្ឃអនុគណស្រុកជលគិរី បានឧបត្ថម្ភសម្ភាររួមមាន៖ អង្ករ ៣បេរ, មី១០កេះ, ទឹកក្រូច ២កេះ, ទឹកត្រី ៤យួរ, ទឹកស៊ីអ៉ីវ ៤យួរ, ត្រីខ ៥យួរ, ទឹកសុទ្ធ២០យួរ ៕

អត្ថបទទាក់ទង