រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គណៈចលនានារីខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី ចុះសួសុខទុក្ខ និងចែកជូនសម្ភារដល់លោតាលោកយាយ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ

  • 341
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ គណៈចលនានារីខេត្តកំពង់ឆ្នាំង ដឹកនាំលោក ជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាប្រធានចលនានារីខេត្តកំពង់ឆ្នាំង ដោយមានការផ្តល់កិតិ្តយសអញ្ជើញចូលរួមពីលោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី ចុះសួសុខទុក្ខ និងចែកជូនសម្ភារដល់លោតាលោកយាយ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដែលជាគ្រួសារក្រីក្រប្រភេទ១។

ជាមួួយគ្នានេះដែរលោកជំទាវ ប៊ន សុភី បានមានមតិពាំនាំការសួសុខទុក្ខពីប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំរបស់គណៈចលនានារី ដែលតែងតែនៅជាមួួយប្រជាជន និងដឹងសុខទុក្ខរបស់របស់ប្រជាជនគ្រប់កាលៈ ទេសៈ។ លោកជំទាវក៏បានធ្វើការអំពាវនាវដល់លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋសូមចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។

សម្ភារដែលបាននាំយកទៅជូនរួមមាន៖ អង្ករ ១បាវ ៥០គីឡូក្រាម, ត្រីខ ៤យួ ស្មើនឹង៤០កំប៉ុង និងថវិកា សរុបចំនួន ៦០០,០០០រៀល (ថវិការបស់គណៈចលនានារីខេត្ត ចំនួន ៥០០,០០រៀល នារីស្រុកចំនួន ១០០,០០០រៀល) ៕

អត្ថបទទាក់ទង