រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អំណោយសប្បុរសធម៌របស់លោកឧបាសក វណ្ណ ទ្រី និងឧបាសិកា មាន ស៊ិចឡេង បាននាំយកទៅឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច

  • 325
  • ដោយ taravong

កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២១នេះ ក្រុមការងារស្រុកបានទទួលអំណោយសប្បុរសធម៌ពីលោកឧបាសក វណ្ណ ទ្រី និងបាសិកា មាន ស៊ិចឡេង ដែលត្រូវជា រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភជាអំណោយសប្បុរសធម៌ដល់អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច។

ក្នុងពិធីទទួលអំណោយនោះ ដឹកនាំដោយលោក ឈឹម វុទ្ធា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោក អាំ សុគន្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី។ គ្រឿងឧបភោគ បរិភោគ ដែលទទួលបានមានដូចជា៖ ១.អង្ករ ចំនួន ៥០០ គីឡូក្រាម ២.មីខ្លាឃ្មុំក្រហម ចំនួន ១០ កេស ៣.មីម៉ាម៉ា ចំនួន ០៥ កេស ៤.ត្រីខ ចំនួន ១២០ កំប៉ុង។

ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាចសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ របស់លោក ឧបាសក ឧបាសិកាព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន ជៀសផុតពីជំងឺដ៏កាចសាហាវ នឹងទទួលបាននូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខ ពល គ្រប់ក្រុមគ្រួសារតរៀងទៅ ៕

អត្ថបទទាក់ទង