រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និង​បាន​នាំ​យក​អំណោយផ្តល់ជូនប្រជាពលរដ្ឋ​កំពុង​ធ្វើ​ចត្តាឡីស័ក​ នៅ​វិទ្យាល័យ​ប្រពៃគិរី​

  • 465
  • ដោយ taravong

ស្រុកជលគិរី៖ នៅ​ព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ​ ឯកឧត្ដម​ ឡុង​ ឈុន​ឡៃ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង រួមដំណើដោយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និង​បាន​នាំ​យក​អំណោយផ្តល់ជូនយក​អំណោយ​ទៅ​ឧបត្ថម្ភ​មណ្ឌល​ចត្តាឡីស័ក​នៅ​វិទ្យាល័យ​ប្រពៃគិរី ក្នុងស្រុកជលគិរី។ ដោយមានការចូលរួពីលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី។

ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

អំណោយ​ដែលបានផ្តល់ជូនមណ្ឌលចត្តាឡីស័ក​វិទ្យាល័យ​ប្រពៃគិរី រួមមាន​៖ ទឹកបរិសុទ្ធវីតាល់​ ២៥កេស​, ទឹកផ្លែឈើ​ ៧កេស​, មី​ ៣កេស​, ពងទា​ ៤០០គ្រាប់, អង្ករ​ ១តោន, ត្រីខ​ ៥០០កំប៉ុង និង២យួរ, ទឹកស៊ីអ៊ីវ ១២០ដប, ម៉ាស់​ ១០ប្រអប់ និង១០០, ធុង​លាង​សម្អាត​ដៃ​ ៥, សាប៊ូ​ ២០ដុំ, ទឹកសុទ្ធ​ ១១០យួរ​, អាកុល​ ៤លីត្រ ៕

អត្ថបទទាក់ទង