រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរៀបចំ

  • 401
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានចាត់តាំងកម្លាំងចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរើផ្ទះដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត។

សូមជម្រាបជូនផងដែរថា៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត មានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះមួយខ្នងទំហំ ៧ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើបនឹងសង់ថ្មី និងធ្វើឱ្យរបើកដំបូលចំនួន ០៣ខ្នងទៀតដែលគ្រាន់របើកបន្តិចបន្តួចប៉ុណ្ណោះ។

ម្ចាស់ផ្ទះដែលដួលរលំមានឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ រស់នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ។ ដោយមានស្ថានភាពខូចខាតផ្ទះទាំងស្រុង និងម៉ូតូមួយគ្រឿងម៉ាកនិចទុកនៅក្រោមផ្ទះ។ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ ៕

អត្ថបទទាក់ទង