រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ត្រូវបានក្រុមការងារនាំយកទៅចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ

  • 436
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជា ម៉ុង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មានការចូលរួមពីលោក វន ស៊ីផា អភិបាលស្រុក លោក ឈួន ចាន់ណា អភិបាលរងស្រុក និងអាជ្ញាធរឃុំ ភូមិ។

សូមជម្រាបជូនផងដែរថា៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត មានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះមួយខ្នងទំហំ ៧ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើបនឹងសង់ថ្មី ម្ចាស់ផ្ទះដែលដួលរលំមានឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ ខូចខាតផ្ទះទាំងស្រុង និងម៉ូតូមួយគ្រឿងម៉ាកនិចទុកនៅក្រោមផ្ទះ និងធ្វើឱ្យរបើកដំបូលចំនួន ០៦ខ្នងទៀតដែលគ្រាន់របើកបន្តិចបន្តួចប៉ុណ្ណោះ។

អំណោយដែលក្រុមការងារនាំយកទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយរលំផ្ទះមាន៖ ថវិកា៥០មុឺនរៀល, អង្ករ១បាវ​ ៥0គីឡូក្រាម, មី​ ២កេះតូច, ទឹកត្រី២យួរ, ទឹកសុីអុីវ​ ២យួរ, ត្រីខ២យួរ, កៅស៊ូ​ តង់​ ២​ ផ្ទាំង។ គ្រួសារដែលរងការខូចខាតតិចទួចមាន ០៦គ្រួសារក្នុង១គ្រួសារទទួលបាន៖ ថវិកា​ ១០មុឺនរៀល, អង្ករ១បាវ​ ២៥គីឡូក្រាម, មី​ ១កេះតូច, ទឹកត្រី១យួរ, ទឹកសុីអុីវ​ ១យួរ, ត្រីខ១យួរ ៕

អត្ថបទទាក់ទង