រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត

  • 348
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងការិយាល័យជំនាញពាក់ព័ន្ធ និងដោយឡែកមន្ទីរអង្គភាពជុំវិញខេត្តបានអញ្ជើញចូលរួមតាមប្រព័ន្ធអេឡិចត្រូនិច(ZOOM)។

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត បានពិភាក្សា និងអនុម័តលើខ្លឹមសាររបៀបវារៈដូចខាងក្រោម៖
១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
២. របាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែមេសា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ដរបស់រដ្ឋបាលខេត្ត។
៣. របាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ដ របស់រដ្ឋបាលខេត្ត។
៤. គម្រោងវិនិយោគជាអាទិភាព ដែលគ្រោងប្រើប្រាស់ថវិការដ្ឋបាលខេត្ត សម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង