រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក សន សំអាត ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ថ្នាក់ស្រុក និងថ្នាក់ឃុំ នាំយកនូវអំណោយជូនដល់គ្រួសារដែលរងគ្រោះ ខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ចំនួន ០២គ្រួសារ

  • 310
  • ដោយ taravong

កំពង់ត្រឡាច៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ លោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រឡាច បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ថ្នាក់ស្រុក និងថ្នាក់ឃុំ ចំនួន១៥នាក់ នាំយកនូវអំណោយជូនដល់គ្រួសារដែលរងគ្រោះ ខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ចំនួន ០២គ្រួសារ។

  • គ្រួសារទី១ ឈ្មោះ ហួន ហឿន ប្រពន្ធឈ្មោះ អេង ម៉ៅ នៅភូមិក្រឡាញ់ ឃុំអូឬស្សី (ដើមឈើរលំកិនខ្ទមទាំងស្រុង ប្រពន្ធ រងរបួស សំរាកនៅមន្ទីរពេទ្យខេត្ត )
  • គ្រួសារទី២ ឈ្មោះ ឌុច ឆុន ប្តី វ៉ាត ស្រីមុំ ប្រពន្ធ នៅភូមិ កាអត ឃុំពានី (រលំខ្ទមទាំងស្រុង)។ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២០គីឡូក្រាម , មី ១កេស+១៥កញ្ចប់ ,ទឹកអុីវ២ដប ,ទឹកត្រី១យួរ, ម៉ាស់១ប្រអប់ , ទឹកម្ទេះ ១យួរ, ទឹកសៀង១យួរ និងថវិកា ចំនួន ១០មុឺនរៀល។

លោកក៏បានធ្វើការណែនាំដល់បងប្អូនត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនគ្រប់គ្នា និងក្នុងករណីដែលបងប្អូនមកពីខាងក្រៅខេត្ត ស្រុកយើងត្រូវរាយការណ៍ទៅអាជ្ញាធរ ដើម្បីយកទៅធ្វើចត្តាឡីស័កបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិ ឃុំ នឹងសហគមន៍យើង ៕

អត្ថបទទាក់ទង