រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រងិល ដែលស្ថិតនៅក្នុង ភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

  • 558
  • ដោយ taravong

កំពង់លែង៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រងិល ដែលស្ថិតនៅក្នុង ភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីសំណាក់លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង លោកស្នងការង លោកប្រធានការិយាល័យ លោកអធិការ លោកអធិការរង លោកមេឃុំ លោកនាយប៉ុស្តិ៍ និងកងកម្លាំងនគរបាល។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាល និងសំណេះសំណាល ផ្តាំផ្ញើដល់កងកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលចំនួន៣ គឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ ប៉ុស្ដិ៍នគរបាលរដ្ឋបាលដារ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រណូក ត្រូវបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អម៉ឺងម៉ាត់បំផុត ៕

អត្ថបទទាក់ទង