រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញនាំយកព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចែកជូនប្រជារាស្រ្តរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុកចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង

  • 501
  • ដោយ taravong

កំពងឆ្នាំង៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ប្រមាណ ២៤៥គ្រួសារ ដែលខូតខាតផ្ទះសម្បែង និង រងរបួសមនុស្ស០១នាក់ ស្ថិតនៅក្នុងស្រុកចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង គឺនៅក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និងស្រុកជលគីរី។

ដោយមានការអញ្ជើញអមដំណើរពី ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងព្រះមរមរាជវាំង អាជ្ញាធរស្រុក ឃុំ ភូមិចូលរួមផងដែរ។

ព្រះរាជអំណោយចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត១ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១), តង់១ , អាវយឺតមានស្លាកព្រះរាជអំណោយ ១, ម៉ាស់ ១០បន្ទះ, ថវិកា ៨០ម៉ឺនរៀល សម្រាប់គ្រួសាររលំផ្ទះ និងរងរបួស ថវិកា ៤០ម៉ឺនរៀល សម្រាប់គ្រួសាររបើក ជញ្ជាំង ដំបូលផ្ទះ ៕

អត្ថបទទាក់ទង