រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ឈួន ចាន់ណា ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ០៥គ្រួសារ

  • 330
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ លោក ឈួន ចាន់ណា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ ដឹកនាំមន្ត្រីអនុសាខា អាជ្ញាធរឃុំ ភូមិចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំផ្ទះកាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ចំនួន ៥ខ្នងផ្ទះ ក្នុងនោះមានៈ ឃុំសេដ្ឋី ភូមិខ្នាច ១ខ្នងផ្ទះ ឃុំក្រាំងល្វា ភូមិអូរកាខុប ១ខ្នងផ្ទះ ឃុំត្បែងខ្ពស់ ភូមិស្រែសារ ១ខ្នងផ្ទះ ឃុំពាម ភូមិសុខសែនជ័យ ១ខ្នងផ្ទះ និងភូមិច្រកកូវ១ខ្នងផ្ទះ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មីខ្លាឃ្មុំ ១កេស ឃីត ១កញ្ចប់(ភួង១ មុង១ សារ៉ុង១ ក្រម៉ា១) តង់ ១ផ្ទាំង និងថវិកា ៥០,០០០រៀល។ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានពាំនាំនូវការសួសុខទុក្ខ ពីសំណាក់សម្តេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់គ្នា គ្រប់ទីកន្លែង។

លោក បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិព្រោះរដូវនេះជារដូវវស្សាអាចមានបាតុភូតផ្គររន្ទះ ខ្យល់កន្រ្តាក់ជាដើម សូមមើលកូនតូចៗឱ្យបានល្អ បើមានស្រះទឹក ឬអណ្តូងនៅជិតផ្ទះសូមធ្វើរបង និងគ្រប់គ្រងឱ្យមានសុវត្ថិភាព ។ សូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕

អត្ថបទទាក់ទង