រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

  • 388
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា រួមដំណើរដោយឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការ លោកជំទាវ ប៊ុន សុភី អនុប្រធានគណៈកម្មាធិការ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីយប់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២១ បណ្ដាលឱ្យស្លាប់មនុស្សចំនួន ០៥ នាក់ ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានពាំនាំការសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតក្នុងក្ដីសោកស្ដាយឥតគណនា ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។

ក្នុងនោះផងដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត មិនតែប៉ុណ្ណោះ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេងពិសេសពីជំងឺកូវីដ-១៩។

អំណោយដែលសាខាចែកជូនមាន៖ អង្ករ ១៥០គីឡូក្រាម, មី ៦កេះ, ទឹកសុទ្ធ ៥កេះ, ទឹកក្រូច ៥កេះ, ត្រី ខ ៥យួរ, ថវិកា ១លានរៀល និងថវិកាអនុសាខា ៥០ម៉ឺនរៀល ៕

អត្ថបទទាក់ទង