រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត អញ្ជើញចុះពិនិត្យ និង វាយតម្លៃសំណង់អគារទីទួលសុវត្ថិភាព ១កន្លែង ស្ថិតនៅភូមិ ដក់ពរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

  • 435
  • ដោយ taravong

កំពង់ឆ្នាំងៈ រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមដំណើរដោយលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុក តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក, លោក មេឃុំ អនុគណៈកម្មការគ្រប់គ្រងទីទួលសុវត្ថិភាព និងតំណាងក្រុមហ៊ុនសាងសង់ បានអញ្ជើញចុះពិនិត្យ និង វាយតម្លៃសំណង់អគារទីទួលសុវត្ថិភាព ១កន្លែង នៅភូមិ ដក់ពរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដើម្បីប្រគល់ជូនរដ្ឋបាលឃុំ និងអនុគណៈកម្មការគ្រប់គ្រងទីទួលសុវត្ថិភាព ដើម្បីគ្រប់គ្រង ថែទាំសម្រាប់បម្រើដល់ការត្រៀមបង្ការ និងឆ្លើយតបបន្ទាន់នឹងគ្រោះទឹកជំនន់។

អគារទីទួលសុវត្ថិភាពនេះជាជំនួយរបស់ប្រជាជនជប៉ុន តាមរយៈគម្រោង CAM-DRR ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនពន្លឺបន្ទាយស្រី និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន SBPH ៕

អត្ថបទទាក់ទង