រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពថ្វាយព្រះពរសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

  • 309
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់​ព្រះ​ជន្ម ៦៨ យាងចូល ៦៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួស​មុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង​​​​​​​​​​​​​​​ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដែង​ថ្វាយនូវកតញ្ញូ កត្ត​វេទិតាធម៌​ចំពោះ​ព្រះ​មហាករុណាទិគុណ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកប​ដោយព្រះទសពិធរាជធម៌ ព្រះ​ព្រហ្មវិហារ​ធម៌​ដ៏​ខ្ពង់ខ្ពស់បំផុត និងសូមធ្វើ​អភិវន្ទន​កិច្ច ​​​ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើក​ហត្ថ​ទាំងទ្វេ បួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំង​ព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធ​ព្រះ​មហាវីរក្សត្រ “ ព្រះ​បរម​​រតនកោដ្ឋ” សូម​ជួយ​ប្រោស​ប្រសិទ្ធពរជ័យ និងអភិបាលរក្សា ព្រះអម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​​បំផុត សូមព្រះអង្គមានព្រះរាជ​សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះ​ពលានុភាព​ខ្លាំងក្លា ព្រះ​បញ្ញា​ញ្ញាណ​​​ឈ្លាស​វៃ​ ព្រះតេជបារមីភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និង​គង់​ប្រថាប់​ជា​ម្លប់ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗរូប ជារៀងដរាបតរៀងទៅ ៕

អត្ថបទទាក់ទង