រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៧ គ្រួសារ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីព្រះសង្ឃ និងសប្បុរសជនខ្មែរ នៅប្រទេស អូស្ត្រាលី

  • 365
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ នៅភូមិឡពាង ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច បានរៀបចំពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៦៧គ្រួសារ ដែលកំពុងជួបការលំបាកក្នុងបដិបទកូវីដ-១៩ ពីសមាគម ខ្មែរ វិចតូរីយ៉ាសាជីវកម្ម និងសហព័ន្ធខ្មែរ ប្រទេស អូស្ត្រាលី តាមរយ: ព្រះ អង្គ គ្រូ ភិក្ខុ វជិរប្បញ្ញោ សាន សុជា ប្រធាន សមាគម ធម្មកថិក កម្ពុជា និងមានការចូលរួមពីលោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋ។

និមន្តក្នុងពិធីចែកអំណោយ ពីព្រះ គ្រូ សីល សំវរោ សេខ ឧត្តម បញ្ញា ប្រធាន កម្មវិធី សមាគម ធម្មកថិក កម្ពុជា , ព្រះ គ្រូ សិរី វឌ្ឍនៈ សៀង សំណាង ព្រះប្រធានសមាគម ទ្រទ្រង់ ព្រះពុទ្ធសាសនានិងបណ្តុះបណ្តាលសិស្សក្រីក្រ , ព្រះ គ្រូពោធិរតនញាណ ហែម ហ៊ី អនុប្រធាន ផ្នែក គណនេយ្យ និង ហិរញ្ញវត្ថុ សមាគម ធម្មកថិក កម្ពុជា , ព្រះ ភិក្ខុ បុណ្ណវិជ្ជោ អេង សុវណ្ណ ប្រធាន ផ្នែក ទំនាក់ទំនង និងផ្សព្វផ្សាយ របស់ សមាគម ធម្មកថិក កម្ពុជា , ព្រះ ភិក្ខុ អួង សុខអេង ប្រធាន ផ្នែក រដ្ឋបាល និង ធនធាន មនុស្ស របស់ សមាគម ធម្មកថិក កម្ពុជា ព្រមទាំង សហការី សង្ឃ និង សមាជិក សមាជិកា របស់ សមាគម ធម្មកថិក កម្ពុជា ។

លោក អាំ សុគន្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងសប្បុរសជនដែលបានផ្តល់នូវអំណោយក្នុងគ្រាលំបាកនេះ។ លោកក៏បានធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគកូវីដ-១៩ ត្រូវអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

អំណោយជាគ្រឿងឧបភោគបរិភោគដែលទទួលបាននៅពេលនោះរួមមាន៖ អង្ករ ៤០ គីឡូក្រាម, មីខ្លាឃ្មុំ១ កេស, ត្រីខកំប៉ុងវែង ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ខ្លាញ់មក១ លីត្រ, ប៊ីចេងកន្លះគីឡូក្រាម, អំបិល ១គីឡូក្រាម, ខ្ទឹមស ១ គីឡូក្រាម, រួមទាំងថវិកាចំនួន ៣០.០០០រៀលផងដែរ ៕

អត្ថបទទាក់ទង