រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខដល់ អាជ្ញាធរ ក្រុមគ្រូពេទ្យ និងកងកម្លាំង និងប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុស

  • 333
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារមនុស្សធម៌ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខដល់ អាជ្ញាធរ ក្រុមគ្រូពេទ្យ និងកងកម្លាំង និងប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុស ដោយមានការចូលរួមពីលោក សុខ សុទ្ធីរ អភិបាលរងស្រុក និងកងកម្លាំង ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមកធ្វើចត្តាឡីស័ក។

លោកជំទាវ បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។

នៅក្នុងឱកាសនោះលោកជំទាវ និងក្រុមការងារ ក៏បានឧបត្ថម្ភនូវ ទឹកបរិសុទ្ធ ចំនួន ១៦០យួរ ទឹកផ្លែឈើ ១០កេស ទឹកបរិសុទ្ធវីតាល់ ១០កេស និងថវិកាចំនួន ៥០០,០០០រៀល ផងដែរ ៕

អត្ថបទទាក់ទង