រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សមាគម ទ្រទ្រង់ព្រះពុទ្ធសាសនា និងបណ្តុះបណ្តាលសិស្សក្រីក្រ ចែកសម្ភារៈសិក្សាដល់សមណសិស្ស នៅវត្ត ទស្សពិត ស្ថិតក្នុងឃុំ ធ្លកវៀន ស្រុកសាមគី្គមានជ័យ

  • 452
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅរសៀល ថ្ងៃ សុក្រ ៣កេីត ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ នេះ សមាគម ទ្រទ្រង់ព្រះពុទ្ធសាសនា និងបណ្តុះបណ្តាលសិស្សក្រីក្រ បាន ចែកសម្ភារៈជា សៀវភៅ សរសេរ ចំនួន ១៥០ ក្បាល ប៊ិច ៥០ ដេីម ខ្មៅ ដៃ ៥០ ដេីម បន្ទាត់ ៥០ ដេីម ជ័រ លុប ៥០ ដុំ ទឹក សុទ្ធ ៣ កេះ ទឹកក្រូច ២ កេះ និងបច្ច័យ ចំនួន ២០ ម៉ឺនរៀល សម្រាប់ចង្ហាន់ព្រះសង្ឃ នៅ វត្ត ភ្នំ ទស្សពិត ស្ថិតក្នុងឃុំ ធ្លកវៀន ស្រុកសាមគី្គមានជ័យ ខេត្តកំពង់ឆ្នាំង ។

ពិធីដឹកនាំ ដោយ ព្រះគ្រូ សិរី វឌ្ឍនៈ សៀង សំណាង ព្រះប្រធានសមាគម ទ្រទ្រង់ព្រះពុទ្ធសាសនា និង បណ្តុះបណ្តាលសិស្សក្រីក្រ , សាមណេរ ញ៉ុង វណ្ណា ជា ជំនួយ ការ រដ្ឋបាល របស់ សមាគម, សាមណេរ មុិច សារីម ជា ជំនួយ ការ ទំនាក់ទំនង របស់ សមាគម , លោក ចាន់ សុំ អធិការ រង ស្រុក សាមគ្គីមានជ័យ ។ និមន្តចូលរួមពីព្រះគ្រូ ព្រះចៅអធិការ វត្ត ទស្សពិត និង សមណសិស្ស ព្រមទាំង អាចារ្យ គណៈ កម្មការ វត្តផង ដែរ ៕

អត្ថបទទាក់ទង