រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ជូ ប៊ុនអេង និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង

  • 402
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង រួមដំណើដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង។

លោកជំទាវ ជូ ប៊ុនអេង បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក​ ក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ការពារពីជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកជំទាវ និងក្រុមការងារក៏បាននាំយកនូវសម្ភារប្រគល់ជូនដល់មណ្ឌលចត្តាឡីស័ក ទទួលបានរួមមាន៖ ឃីត ចំនួន ៥០ (កន្ទេល, ខ្នើយ, មុង, ភួយ), អង្ករ ០៣ ការ៉ុង (១៥០ គីឡូក្រាម), ទឹកបរិសុទ្ធវីតាល់ ចំនួន ១០ កេស, មី ចំនួន ១០ កេស, ត្រីខ ចំនួន ៣០០ កំប៉ុង , ទឹកត្រីចំនួន ២៥ យួរ , ទឹកស៊ីអ៊ីវ ចំនួន ២៥ យួរ និងថវិកា ចំនួន ៣០០.០០០រៀល ៕

អត្ថបទទាក់ទង