រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋពីរគ្រួសាររងគ្រោះដោយអគ្គីភ័យដោយសារភ្លេីងឆេះផ្ទះចំនួនពីរគ្រួសារនៅភូមិចកឃុំច្រេសស្រុកកំពង់ត្រឡាច ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច

  • 289
  • ដោយ taravong

ព្រឹកថ្ងៃអង្គារ ៧កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក អាំ សុគន្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាចរួមនឹងមន្ត្រីអនុសាខាស្រុកបាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លេីងឆេះផ្ទះចំនួនពីរគ្រួសារនៅភូមិចកឃុំច្រេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះផងដែរលោកប្រធានអនុសាខាស្រុក ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនឹងងាយរងគ្រោះគ្រប់ទីកន្លែង។

អំណោយដែលត្រូវចែកជូនទាំងពីរគ្រួសារដែល(គ្រួសារទី១)ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, តង់១ កន្ទាល១ ឆ្នាំង២ ចាន១០ ស្លាបព្រា៥ វែក២, ឃីត១កញ្ចប់, ត្រីខ១យួរ និង ថវិកា១០មុឺនរៀល។(គ្រួសារទី២)ទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ត្រីខ១យួរ និងថវិកា ៥មុឺនរៀល។ បន្ទាប់មកក្រុមការងារបានធ្វើការផ្សព្វផ្សាយនូវវិធានការ ដេីម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ៕

អត្ថបទទាក់ទង