រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារគ្រប់គ្រងកម្មវិធីASPIRE ថ្នាក់ស្រុក ចុះបើកការដ្ឋានគម្រោងជួសជុលទ្វារទឹក និងវាយតម្លៃការអនុវត្តគម្រោងជួសជុលទ្វារទឹក នៅភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ

  • 418
  • ដោយ taravong

សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិត្រដក់ពង ឃុំខ្នាឆ្មារ បានរៀបចំចុះបើកការដ្ឋានគម្រោងជួសជុលទ្វារទឹក ១កន្លែង មានប្រវែង (១៩មx៧,៤០ម) គម្រោងមូលនិធិឃុំ និងមូលនិធិកម្មវិធី ASPIRE ឆ្នាំ២០២០ ដឹកនាំដោយលោក ឈួន ចាន់ណា អភិបាលរងស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ថ្នាក់ស្រុក លោក សាំង វ៉ាន់ នាយករងរដ្ឋបាលស្រុក និងជាមន្ត្រីកម្មវិធីASPIRE ថ្នាក់ស្រុក រួមនឹងមន្ត្រីបច្ចេកទេស មេឃុំ និងក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងសមាជិកភូមិ និងអ្នកទទួលការ។

បន្ទាប់មកលោក ឈួន ចាន់ណា រួមនឹងក្រុមការងារ បានបន្តចុះពិនិត្យ និងវាយតម្លៃការធានារយ:ពេល៦ខែ នៃការអនុវត្តគម្រោងជួសជុលទ្វារទឹក ១កន្លែងទៀត ដែលមានប្រវែង(២មx៧ម) នៅភូមិខ្នាកណ្តាល ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ នេះដដែល ៕

អត្ថបទទាក់ទង