រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកទឹកផុស និងឃុំ ចុះអប់រំណែនាំប្រជាពលរដ្ឋ កម្មករ កម្មការីនី ឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ

  • 490
  • ដោយ taravong

ស្រុកទឹកផុស៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារស្រុក បានចុះអប់រំណែនាំគ្រួសារកម្មការីនីឈ្មោះ ញាន សារី ដែលទើបនឹងទទួលបានព័ត៌មានវិជ្ជមានកូវីដ-១៩ រស់នៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ដើម្បីឱ្យក្រុមគ្រួសារប្រុងប្រយ័ត្ន តាមដានសុខភាព និងធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនដោយធ្វើកិច្ចសន្យាអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ។

ក្នុងនោះក្រុមការងារស្រុកទាំង ៩ក្រុមក៏បានចុះគាំទ្រ និងពិនិត្យការបិទខ្ទប់ផ្ទះកម្មករកម្មការីនីធ្វើការរោងចក្រ ហឹរ៉ាយហ្សិន អៅឌរ ខេមបូឌា ដែលត្រូវផ្អាក១៤ថ្ងៃ។ ដោយអាជ្ញាធរស្រុកបានសហការជាមួយអាជ្ញាធរឃុំតាមដានប្រជាពលរដ្ឋមកពីតំបន់មានហា និភ័យ និងចំណាកស្រុកក្រៅប្រទេសជាប់ជាប្រចាំ និងបានណែនាំដល់ក្រុមការងារឃុំចុះចងព័ទ្ធខ្សែកុំឱ្យគាត់ដើរចេញ និងកំណត់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនដោយមានកិច្ចសន្យាត្រឹមត្រូវ ៕

អត្ថបទទាក់ទង