រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ១៨៤គ្រួសារ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីថ្នាក់ដឹកនាំខេត្ត

  • 393
  • ដោយ taravong

ក្រុងកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបិទខ្ទប់មានករណីមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៤គ្រួសារ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុង លោក លោកស្រី ក្រុមការងារផងដែរ។

លោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាសុខភាពអនាម័យប្រចាំថ្ងៃ និងរក្សាគម្លាតសង្គមឱ្យបានល្អ ដើម្បីចៀងវាងការឆ្លងរីករាលដាលពីជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។

សូមជម្រាបជូនផងដែរថា៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាឱកាសនេះគឺតាមរយៈលោក ឆេង ផល្លា ដែលជាអំណោយរបស់ មហាឧបាសក លឹម ឈន់ និងមហាឧបាសិកា ចាយ គង់ ឧបាសិកា ហ៊ឺ ប៊ុនសេង លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ព្រមទាំងបុត្រាបុត្រី ៕

អត្ថបទទាក់ទង