រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ឆាយ លាភា ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីនីតិវិធី នៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវីដេអូZoom

  • 361
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអនុប្រធានមន្ទីរ មន្រ្ដីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីនីតិវិធី នៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

កិច្ចប្រជុំរៀបចំតាមរយះប្រព័ន្ធវីដេអូ Conference (Zoom) ក្រោមអធិបតីភាព ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងកិច្ចប្រជុំផ្តោតទៅលើការរៀបចំនីតិវិធី នៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យស្របតាមនីតិវិធី និងមានភាពងាយស្រួល ៕

អត្ថបទទាក់ទង