រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ៦៦គ្រួសារ រស់នៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីព្រះសង្ឃ និងអាជ្ញាធរ

  • 523
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ព្រះគ្រូរតនានុល័ក្ខ អុី កុសល ព្រះ រាជាគណៈ ថ្នាក់ កិ តិ្ត យសទីប្រឹក្សា ផ្ទាល់ សម្តេចព្រះ អគ្គ មហា សង្ឃ រាជាធិបតី កិត្តិ ឧ ទេ្ទ ស បណ្ឌិត ទេព វង្ស សម្តេចព្រះ មហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ជា ព្រះវិន័យធរស្រុកកំពង់ត្រឡាច និងជាព្រះគ្រូចៅអធិការវត្តពានី ព្រមទាំងគណៈកម្មការវត្ត ដោយមានការចូលរួមពីមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំង៩ និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពឃុំពានី ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅផ្ទះ ដែលមានការពាក់ព័ន្ធនឹងកម្មកររោងចក្រ និងអ្នកធ្វើការផ្ទាល់នៅរោងចក្រ ហឹរ៉ាយហ្សិន, រោងចក្រ ខេនស្ពត និងរោងចក្រ តឹកហ្វុក ចំនួន ៦៦គ្រួសារ។

ក្នុងឱកាសនៃការចុះចែកសម្ភារនោះដែរក្រុមការងារបានធ្វើការណែនាំដល់កម្មករកម្មការិនីដែលត្រូវធ្វើចត្តាឡីស័ក ទាំងអស់ត្រូវមានអនាម័យជាប់ជាប្រចាំជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ចំនួន ១០គីឡូក្រាម, មី១០កញ្ចប់, ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់, ទឹកត្រី១ដប, ទឹកសីុអីុវ២ដប, ភេសជ្ជះ២កំប៉ុង, ទឹកដោះគោ១កំប៉ុង, ត្រីខ២កំប៉ុង, ស្កសរ១កញ្ចប់, ថ្នាំពេទ្យ១ប្រអប់ សរុបថវិកាចំណាយមានចំនួន ៣,២៦៨,០០០រៀល ៕

អត្ថបទទាក់ទង