រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ម៉ម ឈឿម នាំយកថវិការបស់មន្ទីរ មន្រ្តីរាជការ ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

  • 420
  • ដោយ taravong

កំពង់ឆ្នាំង៖ គណៈកិត្តិយសគណៈកម្មាធិការ អ្នករងគ្រោះ និងងាយរងគ្រោះ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បាននាំយកថវិការបស់មន្ទីរ មន្រ្តីរាជការ ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។

សូមគោរពជូនពរ ឯកឧត្តម ព្រមទាំងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ទាំងអស់សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង