រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលស្រុកជលគិរី ចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងវិបត្តិកូវីដ-១៩ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

  • 499
  • ដោយ taravong

ស្រុកជលគិរី៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកជលគិរី ដឹកនាំដោយលោក ហៃ មនោរម្យ អភិបាលស្រុក ចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងវិបត្តិកូវីដ-១៩ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរលោក ហៃ មនោរម្យ ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តអនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង