រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥

  • 413
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តការងារថែទាំផ្លូវប្រចាំចំនួន ៣ខ្សែដូចខាងក្រោម៖

១-សកម្មភាពថែទាំខួប ដោយបន្តការងារ កៀសម្រួលដីល្បាយថ្មលើកំណាត់ផ្លូវលេខ៥០សេ១ ក្នុងស្រុកកំពង់លែង។

២-សកម្មភាពថែទាំប្រចាំ លើការងារសម្អាតរុក្ខជាតិ និងសម្អាតមុខអណ្តូងលូ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥។

៣-សកម្មភាពថែទាំប្រចាំ ដោយបន្តការងារសម្អាតរុក្ខជាតិតាមបណ្តោយកំណាត់ផ្លូវខេត្តលេខ១៥០អា ក្នុងស្រុកកំពង់ឡាច ៕

អត្ថបទទាក់ទង