រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកកំពង់ត្រឡាច ប្រជុំសម្របសម្រួលការងារត្រៀមទីសម្រាប់បច្ឆាបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

  • 740
  • ដោយ taravong

កំពង់ត្រឡាច៖ នៅរសៀលថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំស្រុកបានដឹកនាំកិច្ចប្រជុំសម្រប់សម្រួលការងារត្រៀមទីសំរាប់ បច្ឆាបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដឹកនាំដោយលោក អាំ សុគន្ធ អភិបាលរងស្រុក។ ទីតាំងប្រជុំស្ថិតនៅសាលាអនុគណស្រុកកំពង់ត្រឡាចវត្តសិរីគង្គា(ហៅវត្តត្រពាំងខ្ចៅ)។

ក្នុងកិច្ចប្រជុំនេះផងដែរ ដោយមានការនិមន្តនឹងអញ្ជេីញចូលរួមមានសមាសភាពពី ព្រះមន្ត្រីសង្ឃស្រុក លោកមេឃុំថ្មឥដ្ឋ មេភូមិដេីមពពេល លោកស្រីសមាជិកក្រុមប្រឹក្សាឃុំលង្វែក មន្រ្តី សុខាភិបាលស្រុក លោកមេភូមិ ព្រមទាំងលោកអាចារ្យគណៈកម្មការផងដែរ។ ក្នុងកិច្ចប្រជុំបានពិភាក្សាជ្រើសរើសយកទីតាំងមាន០២កន្លែងគឺៈ ទី១ វត្តសិរីគង្គា , ទី២ វត្តត្រឡែងកែង។ ក្នុងកិច្ចប្រជុំនោះអង្គប្រជុំបានសម្រេចយកទីតាំងវត្តត្រឡែងកែង ដោយទីបច្ឆានោះនៅឆ្ងាយមិនមានប៉ះពាល់ដល់ផ្ទះអ្នកស្រុកទេីបសម្រេចយកទីតាំងនោះសំរាប់បូជាសព ៕

អត្ថបទទាក់ទង