រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

នាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង ជម្រុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងទាន់ពេលវេលា

  • 502
  • ដោយ taravong

កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានជម្រុញដល់ក្រុមការងារចុះបញ្ជីដីធ្លី ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។ លោកបានជម្រុញបែបនេះក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ៥ខែដើមឆ្នាំ របស់ក្រុមចុះបញ្ជីដីធ្លី ក្រុមទី២ នារសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ព្រមទាំងស្វែងរកនូវដំណោះស្រាយ ឱ្យបានទាន់ពេលវេលា និងស្របតាមនីតិវិធី។ វត្តមានក្នុងកិច្ចប្រជុំរួមមានប្រធានក្រុមទី២, លោក លោកស្រី មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យនៃការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក្រុមទី២ សរុបចំនួន ១២រូប (ស្រី ០៣រូប) ៕

អត្ថបទទាក់ទង